សុខ ពិសី

សុខ ពិសី

Sok Pisey

កញ្ញា សុខ ពិសី ក៏ជាតារាមួយដួងក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ។ ក្រៅពីភាពល្បីល្បាញក្នុងវិស័យចម្រៀង កញ្ញា សុខ ពិសី ជាតារាដែលមានសម្រស់ស្រស់ស្អាតផងដែរ និងក៏មិនទាន់បានបញ្ជាក់ជាសាធារណះដោយផ្ទាល់ថា កញ្ញាមានគូស្នេហ៍ហើយនោះទេ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រចង់ដឹងថា តើជីវិតស្នេហានិងការរស់នៅរបស់កញ្ញា សុខ ពិសី ពីមួយថ្ងៃទៅមួយថ្ងៃ មានការផ្លាស់ប្តូរដូចម្ត៉េចខ្លះ? * អំពីប្រវត្តិសង្ខេបនិងការសិក្សា កញ្ញា សុខ ពិសី ​កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩០ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ​ម្ដាយ​ឈ្មោះ រស់ សុគន្ធារី។ ​មាន​បងប្អូន​បី​នាក់ (ប្រុស​២ ស្រី​១) ហើយ​នាង​ជា​កូន​ទី​ពីរ​។ ​សុខ ពិសី មាន​កម្ពស់​១៦៦​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ជា​មធ្យម៥០​គីឡូក្រាម។ សុខ ពិសី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨។